កាលបរិច្ឆេទ: ១០ តុលា ២០២៤ / ម្ហូបអាហារ / Author : ATH Sokren
ពីថ្ងៃទី២០ដល់ថ្ងៃទី២២ កញ្ញា ហាងទំនើបឡាក់គីបានរៀបចំខួប៣១ឆ្នាំរបស់ខ្លួននៅក្នុងហាងឡាក់គីនៅលើផ្លូវព្រះសីហនុដែលជាហាងធំជាងគេ។ គ្មានអ្វីចម្លែកទេដែលក្រុមហ៊ុនខនហ្វីរេលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីនោះ ព្រោះថាផលិតផលរបស់ក្រុមហ៊ុនត្រូវបានដាក់លក់តាំងពីយូរណាស់មកហើយនៅតាមបណ្តាហាងឡាក់គីទាំងអស់។
ក្រុមការងាររបស់ក្រុមហ៊ុនខនហ្វីរេលបានបោះស្តង់ដាក់ឱ្យអ្នកចូលទស្សនាភ្លក់ដំណាប់ស្វាយរមូរម៉ាកThnot តែសុខភាពកញ្ចុំផ្កាម្រេចម៉ាក Kirum ប្រហុកខ្ទិះម៉ាក Kirum និងទឹកជ្រលក់ម្រេចកំពតម៉ាក Kirum ញ៉ាំជាមួយសាច់គោ និងសាលាដ!
បង្កើតឡើងនៅឆ្នាំ១៩៩៣ បច្ចុប្បន្នក្រុមអភិវឌ្ឍន៍ហិរញ្ញវត្ថុអន្តរជាតិនៃផ្សារទំនើបឡាក់គីមានហាងទាំងអស់ចំនួន៨៧ហាង (Supermarket & Express) នៅកម្ពុជា និងទើបតែប្រកាសពីកិច្ចសហការថ្មីមួយជាមួយស្ថានីយ៍ប្រេងឥន្ធនៈតេលា ដើម្បីបង្កើតមីនីម៉ាតនៅតាមស្ថានីយ៍នៅទូទាំងប្រទេស៕